អំណោយពីមូលនិធិទ្រទ្រង់ជនភៀសសឹក ដែលផ្តួចផ្តើមបង្កើតឡើងដោយអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយចែករំលែកការលំបាករបស់អាជ្ញាធរខេត្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដ និងជាក់ស្តែងរបស់ជនភៀសសឹកដែលកំពុងស្នាក់នៅតាមជំរំសុវត្ថិភាព។
ថ្ងៃសុក្រ ១៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥
រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា គិត ម៉េង និងអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ជាច្រើនផ្សេងទៀត សម្រាប់ផ្គត់ផ្គង់ជូនជនភៀសសឹក ចំនួន ២ ៣០០គ្រួសារ ដែលកំពុងស្នាក់នៅតាមជំរំសុវត្ថិភាពក្នុងស្រុកចំនួន ៣ នៃខេត្តកោះកុង។