រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងកម្មពិធីប្រគល់ទទួលសម្ភារៈបង្គន់អនាម័យជូនដល់ប្រជាពលរដ្ឋក្រីក្ររស់នៅក្នុងឃុំស្រែអំបិល ឃុំបឹងព្រាវ និងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

នៅថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ នាទីព្រឹក លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងកម្មពិធីប្រគល់ទទួលសម្ភារៈបង្គន់អនាម័យជូនដល់ប្រជាពលរដ្ឋក្រីក្ររស់នៅក្នុងឃុំស្រែអំបិល ឃុំបឹងព្រាវ និងឃុំជ្រោយស្វាយ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង អភិបាលស្រុក ការិយាល័យជំនាញជំវិញស្រុក កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរឃុំ និងប្រជាពលរដ្ឋមកពីឃុំស្រែអំបិល ឃុំបឹងព្រាវ និងឃុំជ្រោយស្វាយ ស្ថិតនៅចំណុចភូមិវាលជើង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

ប្រភព: ប៊ួ សុភា

អត្ថបទទាក់ទង