រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ទៅលើជនភៀសសឹក ក៏ដូចជាកងទ័ពជួរមុខ មានក្រសួងដែលជាសេនាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ហ្គ្រីនត្រេដ Green Trade ដែលបានឧបត្ថម្ភ អង្ករ ៥០តោន ត្រីខ ២០០កេស ទឹកត្រី ២០០០យួរ ទឹកស៊ីអ៊ីវ ២០០០យួរ មី ២០០០កេស ទឹកសុទ្ធ ២០០០កេស ដើម្បីចូលរួមចំណែកដោះស្រាយ ដល់កងកម្លាំងប្រចាំការកងទ័ពឈរជើងជួរមុខ នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដែលបានជួយផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ជូនប្រជាជនភៀសសឹកនៅទីជម្រកសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តកោះកុង
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!