លោក ផៃធូន ផ្លាមកេសន អភិបាលខេត្តស្តីទី បានអញ្ជើញស្វាគមន៍គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានស្តីទី គណៈកម្មការ ក្នុងកិច្ចពិភាក្សាការងារជាមួយអាជ្ញាធររដ្ឋបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ស្រុក ប្រធានក្រុមប្រឹក្សាក្រុង ស្រុក មេបញ្ជាការ ស្នងការ ប្រធានមន្ទីរ អង្គភាព ស្ថាប័ន ជុំវិញខេត្ត ដើម្បីឈ្វេងយល់អំពីការអនុវត្តសិទ្ធិមនុស្ស ការអនុវត្តច្បាប់ ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងការផ្តល់ថវិកាពីថ្នាក់ជាតិ សម្រាប់ដំណេីរការ និងអភិវឌ្ឍន៍ពន្ធនាគារ ដេីម្បីធានាក្នុងការអនុវត្តសិទ្ធិអ្នកជាប់ឃុំ ក្នុងគោលបំណងស្តាប់សេចក្តីរាយការណ៍ការងាររបស់ខេត្ត និងអង្គភាពចំណុះខេត្ត ការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ បញ្ហាលំបាក និងសំណូមពររបស់ខេត្ត