/ / /

សេចក្តីអំពាវនាវរដ្ឋបាលស្រុកបូទុមសាគរ

សេចក្តីអំពាវនាវ
រដ្ឋបាលស្រុកបូទុមសាគរ សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អាជីវករពាណិជ្ជករ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស បណ្តាក្រុមហ៊ុន ធនាគារឯកជន គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អង្គការ សមាគមនានា និងសប្បុរសជន មេត្តាជ្រាបថា ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំង ដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាពជូនប្រជាជនភៀសសឹក។
រដ្ឋបាលស្រុកបូទុមសាគរ សូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អាជីវករពាណិជ្ជករ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស បណ្តាក្រុមហ៊ុន ធនាគារឯកជន គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អង្គការ និងសមាគមនានា សប្បុរសជន មេត្តាជួយឧបត្ថម្ភនូវថវិកា សម្ភារ គ្រឿងឧបភោគបរិភោគ ដើម្បីរួមចំណែកជាមួយ រដ្ឋបាលស្រុកបូទុមសាគរ ក្នុងការជួយគាំទ្រដល់កិច្ចការខាងលើឱ្យបានល្អប្រសើរ ។
ទទួលបានលិខិតអំពាវនាវនេះ រដ្ឋបាលស្រុកបូទុមសាគរ សង្ឃឹមជឿជាក់នូវទឹកចិត្តសប្បុរសធម៌ ចូលរួមរបស់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រីទាំងអស់ ក្នុងស្មារតីមនុស្សធម៌ និង វប្បធម៌ចែករំលែក ជាក់ជាពុំខាន។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកកោះកុង/
    18/03/2026

    រដ្ឋបាលស្រុកកោះកុង​ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពការងារដល់មន្ត្រីរាជការនៅរដ្ឋបាលស្រុកកោះកុង ខេត្តកោះកុង​

  • ហេង គីមឆន/
    18/03/2026

    លោកឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោស្នងការ អញ្ជើញ​ជួបធ្វើការសំណេះសំណាល និងប្រគល់សិក្ខាកាមក្របខណ្ឌថ្មី ឱ្យទៅបម្រើការងារ នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៧ បន្ទាប់ពីបានហ្វឹកហាត់ផ្ទៃក្នុង​ អស់រយៈពេល ៤៥ ថ្ងៃរួចមក

  • ហេង គីមឆន/
    18/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារត្រៀមលក្ខណ: ក្នុងការចុះអនុវត្តសកម្មភាពពាក់ព័ន្ធនឹងអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃចន្ទ ២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា និងការពិនិត្យលើការគ្រប់គ្រងសន្តិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំរបស់ជនបរទេស

  • ហេង គីមឆន/
    18/03/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ចូលរួមកិច្ចប្រជុំពិភាក្សាពីការរៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៩

  • ហេង គីមឆន/
    18/03/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង បានចុះបើកប្រអប់សំបុត្រនៅស្រុកបុទុមសាគរ និងស្រុកស្រែអំបិល ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ១២ប្រអប់ ជាលទ្ធផល មិនទទួលបានលិខិត

  • ហេង គីមឆន/
    18/03/2026

    លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការស្នើសូមធ្វើបណ្ណទុតិយតា ឬតតិយតា ចំនួន ០១បណ្ណ ដែលមានលេខ 09040103-0297 របស់ឈ្មោះ សី មួយលាង ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង