លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង បានចុះបើកប្រអប់សំបុត្រ ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗ ពីប្រជាពលរដ្ឋនៅស្រុកកោះកុង ស្រុកបូទុមសាគរ ស្រុកគីរីសាគរ និងស្រុកស្រែអំបិល ជាលទ្ធផល មិនទទួលបានលិខិតទេ។ថ្ងៃពុធ ៥រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥








