រដ្ឋបាលស្រុកគិរីសាគរ បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៤ ឆមាសទី២ ឆ្នាំ២០២៥ ស្តីពីវឌ្ឍនភាពនៃការអនុវត្តមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ របស់គម្រោងការងារអាហារូបត្ថម្ភនៅកម្ពុជាក្រោមអធិបតីភាពលោកស្រី តាំង សុភ័ក្រ្ដធីតា អភិបាលរងស្រុកគិរីសាគរនៅសាលប្រជុំសាលាស្រុកគិរីសាគរ ។
កិច្ចប្រជុំនេះមានអញ្ជើញចូលរួមពី លោកយ៉ាង រិទ្ធីរ៉ា នាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រីសមាជិកក្រុមការងារគម្រោងអាហារូបត្ថម្ភថ្នាក់ស្រុក លោកស្រីតំណាងប្រធានមណ្ឌលសុខភាពស្រុក លោកមេឃុំ ជំទប់ អកនក ស្មៀន ជំនួយការហិរញ្ញវត្ថុ និងក្រុមទ្រទ្រង់សុខភាពភូមិ ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖
១-របាយការណ៍ការអនុវត្តការងារកន្លងមក
២-ពិភាក្សា ដោះស្រាយបញ្ហាប្រឈមនានា
៣-លើកទិសដៅសម្រាប់ឆមាសបន្ទាប់៕
ថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥

















