/ / /

មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត រៀបចំពិធីប្រារព្ធយុទ្ធនាការ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ»

(ខេត្តកោះកុង)៖ ថ្ងៃសៅរ៍ ១រោច ខែមិគសិរ ឆ្នាំម្សាញ់
សប្តស័ក ព.ស.២៥៦៩ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានរៀបចំប្រារព្ធយុទ្ធនាការ ១៦ថ្ងៃ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ» ក្រោមអធិបតីភាព លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួម លោកអភិបាលនៃគណៈអភិបាលស្រុកមណ្ឌលសីមា អ្នកអង្គម្ចាស់បណ្ឌិតនាយកវិទ្យាស្ថាន លោក-លោកស្រី ប្រធាន/អនុប្រធានមន្ទីរ លោកប្រធានសាខា ប.ស.ស.ខេត្ត តំណាងអ្នកឧកញ៉ាអគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសកោះកុង តំណាងលោកប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាប្រចាំតំបន់សេដ្ឋកិច្ចពិសេសកោះកុង លោក លោកស្រីនាយករោងចក្រ និងបងប្អូនកម្មករនិយោជិត ដែលប្រព្រឹត្តទៅនៅរោងចក្រហាណា ក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង សរុបប្រមាណ២៥០នាក់។

ថ្លែងក្នុងពិធីនេះ លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានលើកឡើងថា “អំពើហិង្សា និងការរំលោភបំពាន” នៅកន្លែងការងារ គឺជាបញ្ហាសាធារណៈដ៏ធ្ងន់ធ្ងរ ដែលបង្ករឲ្យមានការខូចខាតសុខភាពផ្លូវកាយ ផ្លូវចិត្ត ការថយចុះផលិតភាព និងប៉ះពាល់ដល់សុវត្ថិភាពការងារ រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដូចនេះយើងទាំងអស់គ្នា បន្តរួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធគ្នា ដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងអំពើហិង្សា និងការបៀតបៀន ក៏ដូចជាធានាបាននូវសុវត្ថិភាព និងសុខុមាលភាពនៅកន្លែងការងារ ដែលចូលរួមចំណែកដល់ការបង្កើនផលិតភាពការងារ។

នាឱកាសនេះផងដែរ លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងបានកោតសរសើរចំពោះ លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ដែលបានរៀបចំពិធីប្រារព្ធយុទ្ធនាការ១៦ថ្ងៃនេះឡើង ក្នុងគោលបំណងបង្កើនការយល់ដឹង  និងគៀងគរសកម្មភាពដើម្បីបញ្ឈប់អំពើហិង្សាគ្រប់ទម្រង់ប្រឆាំងនឹងស្រ្តី និងក្មេងស្រី និងបុគ្គលងាយរងគ្រោះ ទាំងនៅផ្ទះ និងនៅកន្លែងធ្វើការ។ ករណីមិនទទួលស្គាល់ ការមិនទប់ស្កាត់ និងការមិនឆ្លើយតប ប្រកបដោយប្រសិទ្ធភាពចំពោះអាកប្បកិរិយាមិនសមរម្យ និងសកម្មភាពខុសច្បាប់នៅកន្លែងធ្វើការ បណ្ដាលឱ្យកើតការខ្វះជំនឿទុកចិត្ត ក្នុងស្ថាប័ន ប៉ះពាល់ដល់សីលធម៌ការងារ និងរារាំងដល់ដំណើរការអភិវឌ្ឍរបស់សហគ្រាស គ្រឹះស្ថាន។

លោកអភិបាលរងខេត្តបានបន្តទៀតថា ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា ខេត្តកោះកុងយើង បានចូលរួម ជាមួយពិភពលោក ក្នុងការប្រារព្ធយុទ្ធនាការ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ដើម្បីផ្សព្វផ្សាយការបញ្ឈប់អំពើហិង្សា នៅកន្លែងធ្វើការ ព្រមទាំងជំរុញការគិត និងការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ តាមរយៈការដាក់ចេញនូវយន្តការបង្ការ ទប់ស្កាត់ និងឆ្លើយតបនឹងអំពើហិង្សា និងការបៀតបៀននៅកន្លើងធ្វើការ ប្រកបដោយប្រសិទ្ធភាព ស័ក្តសិទ្ធិភាព តម្លាភាព សមភាព និងសមធម៌ និងការពង្រឹងការប្តេជ្ញាចិត្តក្នុងការបង្កើតកន្លែងធ្វើការឱ្យមានសុវត្ថិភាព និងគោរពគ្នាទៅវិញទៅមក។

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    25/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង បានចូលរួមកម្មវិធី​អបអរសាទរ ទិវារអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ក្រោមប្រធានបទ​ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”​

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យករណី និងជម្រះបញ្ជីដីធ្លីក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមចុះពិនិត្យ និងវាយតម្លៃទីតាំងស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្ម​សេវាកម្មស្នាក់នៅទេសចរណ៍(បើកថ្មី) ចំនួន០១កន្លែង ផ្ទះសំណាក់ វីភីកោះកុង របស់លោក សំឃិត វៀន ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/08/2026

    រដ្ឋបាលកោះស្ដេច បានធ្វេីសំបុត្រកំណេីតកុមារីឈ្មោះ ជីង ជេននី រយ:ពេល ១ម៉ោង ៣០នាទី ហេីយបានបញ្ជូលក្នុងប័ណ្ណសមធម៌ និងកញ្ចប់គ្រួសារគោលជូនប្រជាពលរដ្ឋមកពី ភូមិពាមកាយ