លោក មែន ចាន់ដារ៉ា នាយករដ្ឋបាលសាលាស្រុក បានដឹកនាំកិច្ចប្រជុំស្ដីពីត្រៀមរៀបចំក្រុមការងារ និងបែងចែក តួនាទី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៧ ទិវាកំណើតរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២.ធ្នូ.១៩៧៨- ២.ធ្នូ.២០២៥) ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណផ្ទះសំណាក់ សេង ឆាយហេង នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ប្រជុំនៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃពុធ ១៣កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥
វេលាម៉ោង២:០០នាទីរសៀល








