លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោក ហុង ប្រុស អភិបាលរងស្រុក បានអញ្ជើញចូលរួមពិធីផ្សព្វផ្សាយការងារផែនការអនុវត្តលេខ០០៣ ផ.ករបស់ក្រសួងមហាផ្ទៃ ជំហានទី២ នៅរដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ និងជា ប្រធានក្រុមប្រតិបត្តិការទី៣ និងលោកជំទាវ ឈី វ៉ា អភិបាល នៃ គណៈអភិបាលខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅសាលប្រជុំមហោស្រពខេត្តកោះកុង។













