/ / /

អភិបាលស្រុកបូទុមសាគរ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យមើលស្ថានភាពផ្លូវដែលរងការខូចខាត

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ អមដំណើរដោយលោកអភិបាលរងស្រុក លោកនាយករងរដ្ឋបាល លោកមេឃុំអណ្តូងទឹក លោកមេភូមិជីមាល នឹងមន្ត្រីសាលាស្រុក ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យមើលស្ថានភាពផ្លូវដែលរងការខូចខាតដោយសារទឹកភ្លៀង និងឡានដឹកគ្រឿងសំណង់ ដែលធ្វើអោយប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ស្ថិតនៅភូមិជីមាល និងភូមអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • មន្ទីរកិច្ចការនារី/
    17/06/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត និងប្រធានការិយាល័យ ស្ត្រីនិងសុខភាព ស្រ្តីនិងការអប់រំ ព្រមទាំងមន្រ្តី ០២រូប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់សុខភាពស្រ្តី អាហារូបត្ថម្ភ សម្រាប់ស្រ្តី និងក្មេងស្រី នៅសាលាឃុំតាតៃក្រោម ស្រុកកោះកុង ។

  • ហេង គីមឆន/
    17/06/2026

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធខេត្តកោះកុង ពិភាក្សាការងារចាំបាច់មួយចំនួន

  • ហេង គីមឆន/
    17/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ អេស៊ីលីដា ភីអិលស៊ី (ខេត្តកោះកុង) ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ២០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    17/06/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំវេចខ្ចប់វត្ថុតាងសារធាតុញៀនដើម្បីត្រៀមដុតបំផ្លាញចោល នៅក្នុងថ្ងៃប្រារព្ធទិវាអន្តរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    17/06/2026

    លោក អ៊ុក សុតា នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញស្តាប់របាយការណ៍ ស្តីពីលទ្ធផលការចុះត្រួតពិនិត្យ លើការអនុវត្តគម្រោងអភិវឌ្ឍន៍បញ្ចប់ ឆ្នាំ២០២៥ និងវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង

  • ហេង គីមឆន/
    17/06/2026

    នៅ​ស្នងការនគរបាលខេត្តកោះកុង មានកម្មវិធីអធិការកិច្ច​ របស់មហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ លេី​អង្គភាព​មន្ត្រី​នគរបាល​យុត្តិធម៌​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ ក្រោមអធិបតីភាព ឯកឧត្តម សរ យសថាវរៈ អគ្គព្រះរាជអាជ្ញា មហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ