រដ្ឋបាលឃុំប៉ាក់ខ្លង បានបើកកិច្ចប្រជុំគណៈកម្មាធិការទទួល បន្ទុកកិច្ចការនារី និងកុមារ សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៥ និងកិច្ច ប្រជុំសាមញ្ញលើកទី៤២ ឆ្នាំទី៤ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង ដឹកនាំដោយលោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង ជាប្រធានអង្គប្រជុំ ។
ដោយកិច្ចប្រជុំរបស់ គ.ក.ន.ក ឃុំមានរបៀបវារៈសំខាន់ៗ ចំនួន ៨ ដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តលើកំណត់ហេតុប្រជុំប្រចាំខែតុលា ឆ្នាំ២០២៥
២.រាយការណ៍ និងពិភាក្សាអំពីផ្នែកសេវាសុខភាព
៣.រាយការណ៍ និងពិភាក្សាអំពីផ្នែកអប់រំ
៤.រាយការណ៍ និងពិភាក្សាអំពីការចុះបញ្ជីកំណើតនៅក្នុងឃុំ
៥.រាយការណ៍ និងពិភាក្សាអំពីបញ្ហាចម្បងៗ ពាក់ព័ន្ធនារី កុមារ នៅក្នុងឃុំ និងផ្ទៀងផ្ទាត់ចំនួនគ្រួសារនៅក្នុងអំឡុងពេល ១០០០ថ្ងៃដំបូងនៃជីវិត
៦.រាយការណ៍ និងពិភាក្សាអំពីបញ្ហា សន្តិសុខ និងសណ្តាប់ធ្នាប់ នៅក្នុងឃុំ
៧. រាយការណ៍ អំពីការប្រើប្រាស់ថវិការបស់ គ.ក.ន.ក
៨.បញ្ហាផ្សេងៗ ។
ថ្ងៃសុក្រ ៨កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥
វេលាម៉ោង២:០០នាទីរសៀល







