/ / /

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងអង្គសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់គម្រោងអភិរក្សតំបន់ទេសភាពជួរភ្នំក្រវាញកណ្ដាល នៃឧទ្យានជាតិជួរភ្នំក្រវាញ

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងអង្គសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់គម្រោងអភិរក្សតំបន់ទេសភាពជួរភ្នំក្រវាញកណ្ដាល នៃឧទ្យានជាតិជួរភ្នំក្រវាញ ដែលបានរៀបចំនូវភោជនីយដ្ឋានទន្លេបាសាក់ពីរ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកជំទាវថៃ សិលាឌីណា អគ្គនាយិការង នៃអគ្គនាយកដ្ឋានតំបន់ការពាធនធានធម្មជាតិ ក្រសួងបរិស្ថាន។
ក្នុងដំណើរការអង្គសិក្ខាសាលាមានដូចខាងក្រោម.
១-មតិស្វាគមន៍ដោយលោក សេង ប៊ុនរ៉ា តំណាងអង្គការស៊ីអាយ។
២-មតិចំណាប់អារម្មណ៍តំណាងរដ្ឋបាលខេត្តទាំងបី(កោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ)
៣-បទបង្ហាញស្ដីពីដំណើរការអនុវត្តគម្រោងអភិរក្សតំបន់ទេសភាពជួរភ្នំក្រវាញកណ្ដាលនៃឧទ្យានជាតិជួបភ្នំក្រវាញដោយលោកហុង តារាវុធ ប្រធាននាយកដ្ឋានតំបន់ការពារធម្មជាតិខាងត្បូងបឹងទន្លេសាប។
៤-បទបង្ហាញរបស់តំណាងមន្ទីរបរិស្ថានខេត្តទាំងបី(កោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ)
៥-សន្ទរកថាបើកអង្គសិក្ខាសាលាដោយលោកជំទាវ ថៃ សិលាឌីណា
៦-កិច្ចពិភាក្សារួមរបស់អង្គសិក្ខាសាលា
៧-សន្ទរកថាបិទអង្គសិក្ខាសាលាដោយលោកជំទាវ ថៃ សិលាឌីណា
ថ្ងៃអង្គារ ៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    16/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផ្លូវ និងភ្លើងបំភ្លឺឆ្ពោះទៅវត្តគិរីសាគរ(វត្តចម្លងគោ)”ស្ថិតនៅក្នុងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    16/03/2026

    សារលិខិតរំលែកទុក្ខ ជូនចំពោះលោក ឌឹក ឈុនកុក នាយកទីចាត់ការរដ្ឋបាល សាលាខេត្តកោះកុង និងក្រុមគ្រួសារ

  • ហេង គីមឆន/
    16/03/2026

    លោក គិត សុផា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញកិច្ចប្រជុំស្តីពីស្ថានភាពផ្លូវជាតិលេខ ៤៨-៥(វិថីសាយភូថង) ដែលមានទីតាំងស្ថិតនៅស្រុកបូទុមសាគរ ស្រុកគិរីសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    16/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះពិនិត្យមើលដំណើរការសាងសង់សាលាមតេយ្យសិក្សនៅសាលាបឋមសិក្សាពាមកាយ ស្ថិតក្នុងភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគិរីសាគរ ដែលជាជំនួយរបស់ក្រសួងកិច្ចការបរទេសឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    16/03/2026

    លោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីបិទវគ្គឆ្នាំ២០២៥ និងបើកវគ្គឆ្នាំ២០២៦ នៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង

  • ហេង គីមឆន/
    16/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ចុះពិនិត្យទីតាំង និងគ្រឿងបង្គុំត្រៀមដំឡើងសូឡា តាមដងផ្លូវ៤៨ ពីចំណុចទីបញ្ជាការកងរាជអាវុធហត្ថខេត្តថ្មី មកក្រុងខេមរភូមិន្ទ