/ / /

រដ្ឋបាលឃុំថ្មដូនពៅ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំថ្មដូនពៅ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥  នៅសាលាឃុំថ្មដូនពៅ

វេលាម៉ោង ១៤:០០ នាទីរសៀល រដ្ឋបាលឃុំថ្មដូនពៅ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំថ្មដូនពៅ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក សៀង ថន ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ មានអ្នកអញ្ជើញចូលរួមដូចជា លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្មៀនឃុំ មន្ត្រីប៉ុស្ដិ៍សុខភាព មេភូមិ អនុភូមិសមាជិកភូមិ នៃឃុំថ្មដូនពៅ លោកនាយកសាលាទាំងបី និងជំនួយការរដ្ឋបាលឃុំទាំងពីរ  សរុប ១៦នាក់ ស្រី ០៦នាក់ នៅសាលាឃុំថ្មដូនពៅ ។

 • អង្គប្រជុំបានអនុម័តលើរបៀបវារៈ សម្រាប់កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី៤២ មានដូចខាងក្រោម៖

1. ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុអង្គប្រជុំលើកទី៤១ របស់ក្រុមប្រឹក្សាឃុំ

2. ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងាររបស់រដ្ឋបាលឃុំ ថ្មដូនពៅ ប្រចាំខែវិច្ឆិកាឆ្នាំ២០២៥

3. ពិនិត្យ ពិភាក្សា និងអនុម័ត របាយការណ៍ប្រចាំខែវិច្ឆិកា ស្ដីពីការអនុវត្តមូលនិធិគាំទ្រការផ្ដល់សេវាឃុំ សង្កាត់ របស់រដ្ឋបាលឃុំថ្មដូនពៅ

4. ពិនិត្យ ពិភាក្សា និងអនុម័ត របាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ របស់គណៈកម្មាធិការកិច្ចការនារី និងកុមារឃុំ

5. ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ក្រុមប្រឹក្សាឃុំ

6. បញ្ហាផ្សេងៗ

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/05/2026

    ពិធីជួបសំណេះសំណាល និងប្រគល់គោគួរបាន (គោគួរបូន) ជានិម្មិតរូបចំនួន ៨៩ក្បាល ជូនដល់បងប្អូនប្រជាពលរដ្ឋឥស្លាម ក្រុង/ស្រុក ក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    25/05/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងលោកស្រី អ៊ុន ឆាលី អនុប្រធានការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស បានអញ្ជើញចូលរួមក្នុង សិក្ខាសាលាផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៥-២០២៨»

  • ហេង គីមឆន/
    25/05/2026

    លោក​ឧត្ដមសេនីយ៍​ត្រី​ នឹម​ ពិសី​ ស្នងការ​រង​ ផែនការ​ងារ​ធនធាន​មនុស្ស​ និង​លោក​វរសេនីយ៍ឯក​ ចាន់​ បូរី​ ស្នងការ​រង​ ផែនការ​ងារ​ភស្តុភារ​ និង​ហិរញ្ញវត្ថុ​ ដឹកនាំ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីវិធានការអនុវត្តលេីការបេីកផ្តល់បៀវត្ស​ និងប្រាក់ឧបត្ថមគោលនយោបាយ ជូនមន្រ្តីនគរបាលជាតិកម្ពុជា

  • ហេង គីមឆន/
    25/05/2026

    ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព នៃការត្រៀមរៀបចំពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    25/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    25/05/2026

    លោក អ៊ុំ វុទ្ធី ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកថ្មបាំង បានចុះបើកប្រអប់សំបុត្រ នៅឃុំឫស្សីជ្រុំ និងឃុំតាទៃលើ នៃស្រុកថ្មបាំង