លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំក្រុមការងារ ថ្នាក់ស្រុក ចុះទៅសម្របសម្រួលបញ្ហាព្រំដីរវាង លោក កែម សារ៉េត និងប្រជាពលរដ្ឋ ចំនួន០៤គ្រួសារ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ថ្ងៃសៅរ៍ ២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥
វេលាម៉ោង៩:៣០នាទីព្រឹក







