លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព ស្ដីពីដំណើរការប្រមូលទិន្នន័យមូលដ្ឋាននៅតាមភូមិ ឃុំ និងស្រុក នៃរដ្ឋបាលស្រុកមណ្ឌលសីមា ដោយមានការគាំទ្រពីមន្ទីរផែនការខេត្ត ដឹកនាំដោយលោក ហួ ងី អនុប្រធានមន្ទីរផែនការ និងមាន ការចូលរួមពីលោកនាយករងរដ្ឋបាលទទួលបន្ទុក ការិ.ផែនការ និងគាំទ្រឃុំ សង្កាត់ លោកមេឃុំ មេភូមិ/អនុភូមិ ស្មៀនឃុំទាំងបី នៃរដ្ឋបាលស្រុកមណ្ឌលសីមា ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥
វេលាម៉ោង២:៣០នាទីរសៀល














