លោក ស៊ុយ ស៊ុនហេង អភិបាលរងស្រុក បានអញ្ជើញចូលរួមក្នុងពិធីកម្ទេចចោល ម្សៅចម្រុះពណ៌ ចំនួន ៨៩៩កញ្ចប់ ទម្ងន់៥១០.៣០គីឡូក្រាម ក្រោមអធិបតីភាពលោកជំទាវ ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង ។
ទីតាំងនៅព្រលានយន្តហោះចាស់ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥
វេលាម៉ោង១០:០០នាទីព្រឹក












