មន្ត្រីសុខាភិបាលខេត្តកោះកុង បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការគ្រប់គ្រងករណីជំងឺគ្រុនចាញ់សម្រាប់សហគមន៍ សម្រាប់មន្រ្តីសុខាភិបាលនៃរដ្ឋបាលខេត្ត និងការិយាល័យស្រុកប្រតិបត្តិ ចំនួន០៦រូប មានសមាសភាព លោក សាម វណ្ណថា មន្រ្តីកម្មវិធីគ្រុនចាញ់មន្ទីរសុខាភិបាលខេត្ត លោក ណាំ លីហួ មន្រ្តីកម្មវិធីគ្រុនចាញ់មន្ទីរសុខាភិបាលខេត្ត លោក ខែម រត្ថា មន្រ្តីកម្មវិធីគ្រុនចាញ់ស្រុកប្រតិបត្តិស្មាច់មានជ័យ លោក ហេង រតនា មន្រ្តីកម្មវិធីគ្រុនចាញ់ស្រុកប្រតិបត្តិស្មាច់មានជ័យ លោកវេជ្ជ. តេង ប៊ុនសន មន្រ្តីកម្មវិធីគ្រុនចាញ់ស្រុកប្រតិបត្តិស្រែអំបិល លោកស្រី ចេង ហ្សែងឌឿន មន្រ្តីកម្មវិធីគ្រុនចាញ់ស្រុកប្រតិបត្តិស្រែអំបិល ក្នុងគោលបំណង ផ្តល់នូវចំណេះដឹងបន្ថែមសម្រាប់ថ្នាក់ក្រោមជាតិអំពីការគ្រប់គ្រងករណីជំងឺគ្រុនចាញ់ និងការអនុវត្តន៍ការងារកម្មវិធីអ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់នៅសហគមន៍ ដើម្បីបណ្តុះបណ្តាលបន្តដល់មណ្ឌលសុខភាព និងអ្នកស័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ និងចែករំលែកនូវវិធីសាស្ត្រ និងឯកសារបណ្តុះបណ្តាលចាប់ពីថ្ងៃទី១៧-២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ធ្វើនៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប





