លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំក្រុមការងារមាន លោកស្រី សុង រំដេង ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ លោកស៊ីវ ប៊ុនធឿនអនុប្រធាន(ដ ន ស ភ) ស្រុក លោក ឌុកស្រ៊ សមាជិកក្រុមប្រឹក្សាឃុំប៉ាក់ខ្លងនិងលោក ចេវ វុទ្ធី អនុភូមិនាងកុក ដើម្បីចុះពិនិត្យទីតាំងដីមួយកន្លែងលើការស្នើសុំចាក់បំពេញអាចម៍ ដីកម្មសិទ្ធឯកជនរបស់លោក ឡៃ គន្ធា ភេទប្រុស ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
ថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥
វេលាម៉ោង៩:៣០នាទីព្រឹក



