/ / /

ក្រុមការងារទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយ និងសុខភាពសាខា សហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ស្រ្តីដែលទើប នឹងសម្រាលកូន ចំនួន០២ គ្រួសារ នៅមន្ទីរពេទ្យបង្អែក ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖ នៅរសៀលថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានចាត់អោយក្រុមការងារទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយ និងសុខភាពសាខា សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ស្រ្តីដែលទើប នឹងសម្រាលកូន ចំនួន០២ គ្រួសារ នៅមន្ទីរពេទ្យបង្អែក ខេត្តកោះកុង ។

ក្នុងឱកាសនោះដែរ ក្រុមការងារបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ លោកជំទាវប្រធាន ឯកឧត្តមប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និង រងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ពិសេសស្រ្តី និងកុមារ ៖

  1. សូមអញ្ជើញទៅពិនិត្យសុខភាព ក្រោយសម្រាលទាំងមាតា និងទារក និងទទួលថ្នាំបង្ការជម្ងឺ១១មុខ តាមការកំណត់ របស់គ្រូពេទ្យ ។
  2. សូមបំបៅទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកប្រសូតភ្លាម រហូតដល់ទរាកអាយុបាន ៦ ខែនិងផ្តល់អាហារគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅកូនដោយទឹកដោះម្តាយ រហូតដល់កុមារមានអាយុ យ៉ាងតិច ២ឆ្នាំ។
  3. សូមប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ ណាមួយនៃជម្ងឺរលាកផ្លូវដង្ហើម ជម្ងឺរាក និងជម្ងឺឆ្លងដ៏ទៃទៀត និងយកទារក ឬកុមារដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលយកការព្យាបាលនៅមន្ទីរពេទ្យ ។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូននាពេលនោះក្នុងម្នាក់ៗ ទទួលបាន ៖អង្ករ២៥គក្រ ទឹកដោះគោឆៅ១ឡូ ទឹកដោះ គោខាប់៣កំប៉ុង សាប៊ូ ម្សៅកូនក្មេង២ដប អាវយឺត២ ថ្នាំបាញ់មូស១កំប៉ុង ធូបមូស១ប្រអប់ ខោទឹកនោមកូនក្មេង៥ខោ ឃីត ទារក(កម្រាលពូក ខោ អាវ មួក)០១ឈុត ព្រមទាំងថវិកា ៨ម៉ឺន រៀល ដូចៗគ្នា៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    21/09/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមទិវាសន្តិភាពអន្តរជាតិ​ ២១​ កញ្ញា​ ២០២៦​ លើកទី២៣​

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    21/09/2026

    លោកស្រី ហេង សុភី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការនារី និងកុមារក្រុង បានអញ្ជើញដឹកនាំសមាជិក សមាជិកា ចូលរួមពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិ ស្តីពីទប់ស្កាត់អំពើហិង្សា លើស្ត្រី លើកទី៤ ឆ្នាំ២០៥-២០៣០

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    21/09/2026

    លោក សូ សុខា នាយករងរដ្ឋបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំក្រុមការងារចុះរៀបចំសណ្តាប់ធ្នាប់នៅជុំវិញផ្សារដងទង់

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    21/09/2026

    លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការវិនិយោគផ្សារកោះកុងម៉ល ផ្សាររាត្រី និងផ្សារក្តាម

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    21/09/2026

    លោក សុះ សុប ចៅសង្កាត់រងទី២ តំណាងលោកចៅសង្កាត់ បានដឹកនាំមេភូមិ១ មេភូមិ៣ អនុភូមិ សមាជិកភូមិ ប្រជាការពារភូមិ និងកម្លាំងប៉ុស្ត៍នគរបាល សហការជាមួយក្រុមការងាររដ្ឋបាលក្រុងខេមរភូមិន្ទ ចុះរៀបចំសណ្ដាប់ធ្នាប់នៅផ្សារដងទង់

  • មន្ទីរធម្មការ និងសាសនា/
    21/09/2026

    មន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ សហការជាមួយរដ្ឋបាលខេត្ត​ សាលាគណទាំងពីរគណៈ​ និងគ្រប់សាសនាក្នុងខេត្ត​ បានរៀបចំការយល់ដឹងពីតម្លៃសន្តិភាព​ ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ​ ២១​ កញ្ញា​ ២០២៦​ លេីកទី២៣​ ក្រោមប្រធានបទ​ «វិនិយោគលេីសន្តិភាព​ សម្រាប់អ្នករាល់គ្នា​ គ្រប់ទីកន្លែង​ គ្រប់ពេលវេលា»