លោកស្រី តាំង សុភ័ក្រ្ដធីតា អភិបាលរងស្រុកគិរីសាគរ បានដឹកនាំលោកនាយករងរដ្ឋបាលសាលាស្រុក លោកស្រីប្រធានការិយាល័យពាក់ពន្ធ័នៃរដ្ឋបាលស្រុក លោកស្រីជំទប់២ លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ បានអញ្ជើញចូលរួមក្នុងវេទិកាជាតិស្ដីពីស្រ្ដីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ចល្អ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។
ថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥









