លោក ប៉ែន សុផាត អភិបាលរងស្រុក បានអញ្ជើញចូលរួមសិក្ខា សាលាពិគ្រោះយោបល់ ស្ដីពីការពិនិត្យ និងផ្តល់ធាតុចូលលើសៀវភៅបន្ទុក “ក្ដាមថ្មកោះកុង” និងលក្ខន្តិកៈសមាគម ក្រោមអធិបតីភាព ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ។
នៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តកោះកុង
ថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥
វេលាម៉ោង៨:០០នាទីព្រឹក








