លោក ជា សុីវត្រា ប្រធានមន្ទីរផែនការខេត្ត បានដឹកនាំមន្រ្តីក្រោមឱវាទ ១រូប អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្ត្រសម្រាប់ការចូលរួមប្រើប្រាស់ទិន្នន័យស្ថិតិឆ្នាំ២០២៣-២០២៨ ក្រោមអធិបតីភាព ឯកឧត្តម ទ្រី ប្ញទ្ធា នាយកវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ ឯកឧត្តម មឿង គង្គា អភិបាលរង នៃគណៈអភិបាលខេត្តកំពត ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី មកពីបណ្ដាមន្ទីរ ស្ថាប័នពាក់ព័ន្ធក្នុងខេត្ត និងប្រធានមន្ទីរផែនការខេត្ត ចំនួន ៧ រួមមាន÷ ខេត្តកំពត ខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកណ្ដាល ខេត្តព្រៃវែង និងរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកំពត។ សិក្ខាសាលានេះមានគោលបំណងដើម្បីផ្សព្វផ្សាយយុទ្ធសាស្ត្រសម្រាប់ការចូលរួមរបស់អ្នកប្រើប្រាស់ទិន្នន័យស្ថិតិអោយបានទូលំទូលាយ ដើម្បីរៀបចំផែនការអភិវឌ្ឍនានាដល់ បណ្ដាមន្ទីរ ស្ថាប័នពាក់ព័ន្ធ។
ថ្ងៃអង្គារ ៦រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥






