រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារចាំបាច់មួយចំនួន ជាមួយនឹងលោកមេភូមិ លោកមេឃុំ ក្រោមអធិបតីភាព លោក សាង ស៊ីណេត អភិបាលស្តីទី តំណាងឱ្យ លោកអភិបាលស្រុកបូទុមសាគរ ដើម្បីរៀបចំផែនការចុះជួបសំណេះសំណាលជាមួយនឹងលោកមេភូមិទាំង ២១ ភូមិនៅក្នុងស្រុកបូទុមសាគរ ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរង នាយករងរដ្ឋបាល លោកអធិការ លោក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក លោកមេឃុំ លោកមេភូមិ ស្មៀន និងមន្ត្រីសាលាស្រុក