មន្ទីរធម្មការនិងសាសនាខេត្តកោះកុង សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះដំណើរការចរចាសន្តិភាពរវាង ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ រហូតបានឈានដល់ការចុះហត្ថលេខាលើ “សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ច ព្រមព្រៀងសន្តិភាពគូឡាឡាំពួ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ នេះជាជំហាន វិជ្ជមានដ៏សំខាន់ និងជាប្រវត្តិសាស្ត្រ ក្រោមយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។




