លោក សុខ ភិរម្យ អភិបាលស្រុក លោក ស៊ុយ ស៊ុនហេង អភិបាលរងស្រុក លោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាលសាលាស្រុក និងលោក ឃួន គឹមសុង មន្រ្តីក.ធ.ស្រុក បានចូល រួមពិធីប្រកាសចូលកាន់តំណែងអភិបាលនៃគណៈអភិបាលស្រុកកោះកុង ក្រោមអធិបតីភាពឯកឧត្តម ថុង ណារុង ប្រធានក្រុម ប្រឹក្សាខេត្ត និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាល ខេត្តកោះកុង ។
នៅសាលប្រជុំសាលាស្រុកកោះកុង ដែលស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។
ថ្ងៃព្រហស្បតិ៍ ២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥
វេលាម៉ោង៨:០០នាទីព្រឹក

















