/ / /

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ ក្រុមហ៊ុន Liquinex មកពីប្រទេសសិង្ហបុរី ដើម្បីលើកកម្ពស់កែច្នៃធនធានក្នុងស្រុក ក្រោមគម្រោងបង្កើតរោងចក្រទឹកបរិសុទ្ធ ដោយក្រុមអ្នកជំនាញផ្នែកកែច្នៃទឹកស្អាតមកពីសិង្ហបុរី កំពុងសិក្សាបច្ចេកវិទ្យាជួយពលរដ្ឋខេត្តកោះកុង ឱ្យមានទឹកបរិសុទ្ធ សម្រាប់ប្រើប្រាស់ស្របតាមស្តង់ដារអន្តរជាតិ

កម្មវិធីលើកកម្ពស់កែច្នៃធនធានក្នុងស្រុក ក្រោមគម្រោងបង្កើតរោងចក្រទឹកបរិសុទ្ធ ដោយក្រុមអ្នកជំនាញផ្នែកកែច្នៃទឹកស្អាតមកពីសិង្ហបុរី កំពុងសិក្សាបច្ចេកវិទ្យាជួយពលរដ្ឋខេត្តកោះកុង ឱ្យមានទឹកបរិសុទ្ធ សម្រាប់ប្រើប្រាស់ស្របតាមស្តង់ដារអន្តរជាតិ។

(កោះកុង)៖ ក្រុមហ៊ុន Liquinex មកពីប្រទេសសិង្ហបុរី ក្រោមកិច្ចសម្របសម្រួលដោយគណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការសហការជាមួយរដ្ឋបាលខេត្តកោះកុង លើការអភិវឌ្ឍន៍ទឹកបរិសុទ្ធ និងបានប្តេជ្ញាចិត្ត ក្នុងការផ្តល់ដំណោះស្រាយបច្ចេកវិទ្យា ទំនើប ស្របតាមស្តង់ដារពិភពលោក ដើម្បីអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព ព្រមទាំងបានធ្វើបទបង្ហាញពីបច្ចេកទេសបនសុទ្ធទឹកតាមប្រព័ន្ធទំនើប របស់ក្រុមហ៊ុន បារាយ៍ គ្លូប៊ល ម៉ានេមិន និងដៃគូវិនិយោគរបស់ក្រុមហ៊ុនផងដែរ ដើម្បីផ្ដល់នូវទឹកស្អាតប្រកបដោយស្តង់ដារ ជូនដល់ពលរដ្ឋប្រើប្រាស់ បម្រើភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិក្នុងខេត្តកោះកុង។
ជំនួបជាមួយប្រធានក្រុមហ៊ុន នៅថ្ងៃទី២២ខែតុលា ឆ្នាំ២០២៥ អភិបាលរងខេត្តកោះកុង លោក អន សុធារិទ្ធិបានបញ្ជាក់ថា កម្ពុជាមានប្រភពទឹកយ៉ាងច្រើន ហើយទឹកគឺជារឿងសំខាន់ណាស់ និងជាអាទិភាពទី៣ ក្នុងចំណោមអាទិភាពទាំង៥ របស់រាជរដ្ឋាភិបាលនីតិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ពោរពេញដោយថាមពល និងចក្ខុវិស័យដ៏ត្រឹមត្រូវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានការប្ដេជ្ញាចិត្តទាក់ទងជាមួយការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាតនេះ។
លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់បន្ថែមនិងលើកទឹកចិត្ត ដល់ក្រុមហ៊ុនជំរុញធ្វើយ៉ាងណាផលិតនិងកែច្នៃទឹកឱ្យមានគុណភាព និងប្រកបដោយស្តង់ដារខ្ពស់ ក្នុងន័យជម្រុញភាពប្រកួតប្រជែង ឱ្យផលិតផលទឹកស្អាតជាចំណែកមួយតំណាងខេត្តផងដែរ ។  ជាចុងក្រោយលោកអភិបាលរង ក៏បានថ្លែងអំណរគុណយ៉ាងកក់ក្តៅចំពោះដៃគូរក្រុមហ៊ុន ក្រុមការងារគណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផល ដែលបានអញ្ជើញចូលរួម និងស្វែងយល់ពីឱកាសវិនិយោគនៅក្នុងខេត្តកោះកុងនេះប្រកបដោយភាពរីករាយកក់ក្តៅ។
ថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    23/03/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុកស្រែអំបិល បានចូលរួមគោរព ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    23/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបប្រជុំ​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​មួយ​ចំនួន ជាមួយក្រុមស៊ើបអង្កេត​ Scam Online នៃនាយដ្ឋានសន្តិសុខសាធារណៈក្រុងប៉េកាំង​ ប្រទេស​ចិន ដឹកនាំ​ដោយ​លោក LIU FENGCHEN ប្រធានក្រុម​កការងារ ស្តីពីការ​បង្ក្រាប​ Scam Online ក្នុង​ខេត្ត​កោះកុង​

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    22/03/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • ហេង គីមឆន/
    22/03/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានចុះពិនិត្យដំណើការគម្រោងសាងសង់ជញ្ជាំងទប់ដីជម្រាលជើងទេរមាត់សមុទ្រ ដោយចាក់ជញ្ជាំងទប់ដី ចាក់បេតុងជម្រាលជើងទេរ ចាក់ដីពង្រីកទទឹងតាមបណ្តោយមាត់សមុទ្រ និងស្ពានបេតុងមានជើង ចូលចេតិយឃុនឆាង ស្ថិតនៅភូមិនាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • ហេង គីមឆន/
    22/03/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅស្រុកថ្មបាំង និងស្រុកោះកុង ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ៥ប្រអប់ ជាលទ្ធផល បានទទួលលិខិតចំនួន ០១សន្លឹក

  • ហេង គីមឆន/
    22/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះពិនិត្យវឌ្ឍនភាពគម្រោងប្រើប្រាស់មូលនិធិឃុំប្រឡាយ ឃុំជំនាប់ ឃុំថ្មដូនពៅ