/ / /

លោកស្រី ឈឹម គឹមអែម អ្នកទទួលបន្ទុកកិច្ចការនារីនិងកុមារ ឃុំ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីយុទ្ធសាស្ត្រជាតិ នៃការប្រាស្រ័យទាក់ទង ដើម្បីផ្លាស់ប្តូរឥរិយាបថបុគ្គល និងសង្គម សម្រាប់លើកកម្ពស់ការប្រើប្រាស់ មូលនិធិសមធម៌ សុខាភិបាល

លោកស្រី ឈឹម គឹមអែម អ្នកទទួលបន្ទុកកិច្ចការនារីនិងកុមារ ឃុំ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីយុទ្ធសាស្ត្រជាតិ នៃការប្រាស្រ័យទាក់ទង ដើម្បីផ្លាស់ប្តូរឥរិយាបថបុគ្គល និងសង្គម សម្រាប់លើកកម្ពស់ការប្រើប្រាស់ មូលនិធិសមធម៌ សុខាភិបាល ក្រោមអធិបតីភាព ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង ។
សិក្ខាសាលានេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំធំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង
រៀបចំដោយ ៖ មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព
ឧបត្ថម្ភដោយ ៖ គម្រោងអាហារូបត្ថម្ភនៅកម្ពុជា (CNP)
សិក្ខាសាលានេះមានគោលបំណង៖
❇️ប្រកាសបើកជាផ្លូវការ នូវយុទ្ធនាការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល
❇️អំពាវនាវដល់អ្នកចូលរួមទាំងអស់ ផ្តល់កិច្ចសហការ គាំទ្រ តាមគ្រប់រូបភាព ធ្វើយ៉ាងណាឱ្យយុទ្ធនាការ ផ្សព្វផ្សាយ អំពីការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល ទៅដល់គ្រប់ក្រុមគោលដៅ ទាំងអស់។
លទ្ធផលរំពឹងទុក៖
❇️ជំរុញ បង្កើន ឱ្យមានការប្រើប្រាស់បណ្ណមូលនិធិសមធម៌សុខាភិបាល ដើម្បីទទួលបានការថែទាំ សុខភាព ដែលមានគុណភាព និងប្រកបដោយសមធម៌។
❇️អ្នកចូលរួមទាំងអស់ធ្វើសកម្មភាពផ្សព្វផ្សាយសារអប់រំ អំពីការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌ សុខាភិបាលឱ្យបានទូលំទូលាយទូទាំងប្រទេស។

ប្រភព: រដ្ឋបាលឃុំថ្មស

ថ្ងៃសុក្រ ១០រោច ខែ អស្សុជ ឆ្នាំម្សាញ់
សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • មន្ទីរទេសចរណ៍/
    02/06/2026

    កិច្ចប្រជុំខែឧសភារបស់មន្ទីរទេសចរណ៍

  • ហេង គីមឆន/
    02/06/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង ថ្នាក់ដឹកនាំមន្ទីរ ព្រមទាំងមន្រ្តីការិយាល័យជំនាញ បានអញ្ជើញចូលរួមក្នុង «កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពនៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋានខេត្តទាំងអស់»

  • ហេង គីមឆន/
    02/06/2026

    លោក កែវ សុខា ហេរញ្ញឹកគណៈកម្មាធិការសាខា បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    02/06/2026

    លោកស្រី អ៉ី នារីនេត អនុប្រធានគណៈកម្មាធិការសាខា បរិច្ចាគថវិកាចំនួន ២,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    02/06/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខា បានចូលរួមឧបត្ថម្ភ ក្រម៉ា៥០០ និងអាវយឺត ១០០អាវ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    02/06/2026

    ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និងជាសមាជិកគណៈកម្មាធិការសាខា បរិច្ចាគថវិកាចំនួន ២,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦