/ / /

ដោយយោងតាមស្ថានភាពអាកាសធាតុអំណោយផល លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចាត់ក្រុមការងារស្រុក អាជ្ញាធរឃុំអណ្ដូងទឹក ឃុំថ្មស និងមេភូមិ សហការជាមួយនិងក្រុមហ៊ុន បូទុម សាគរ អេនើជី ឯ.ក ចុះពិនិត្យស្ថានភាពផ្លូវដែលមានការខូចខ្លាំងពីចំណុចភូមិជីត្រេះ ឃុំអណ្តូងទឹក “ពីចំណុចបំបែកផ្លូវជាតិលេខ៤៨-៥ វិថីសាយភូថង គីឡូម៉ែត្រលេខ៩” រហូតដល់ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

ដោយយោងតាមស្ថានភាពអាកាសធាតុអំណោយផល លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចាត់ក្រុមការងារស្រុក អាជ្ញាធរឃុំអណ្ដូងទឹក ឃុំថ្មស និងមេភូមិ សហការជាមួយនិងក្រុមហ៊ុន បូទុម សាគរ អេនើជី ឯ.ក ចុះពិនិត្យស្ថានភាពផ្លូវដែលមានការខូចខ្លាំងពីចំណុចភូមិជីត្រេះ ឃុំអណ្តូងទឹក “ពីចំណុចបំបែកផ្លូវជាតិលេខ៤៨-៥ វិថីសាយភូថង គីឡូម៉ែត្រលេខ៩” រហូតដល់ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។ ដោយសង្កេតឃើញថាស្ថានភាពផ្លូវជាក់ស្តែងមានការខូចខ្លាំងក្នុងមួយរយៈពេលក្រោយនេះ លំបាកក្នុងការធ្វើ ដំណើរចេញចូលរបស់ប្រជាពលរដ្ឋ បណ្តាលមកពី អំឡុងពេលនេះ ជារដូវវស្សា មានភ្លៀងធ្លាក់ផង ណាមួយបច្ចុប្បន្នក្នុងឃុំថ្មស កំពុងដំណើរសាងសង់រោងចក្រអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូ អិលធីឌី មានរថយន្តដឹកសម្ភារសម្រាប់ធ្វើការសាងសង់។
ក្នុងការចុះពិនិត្យជាក់ស្ដែង និងអាកាសធាតុអំណោយផល ផ្លូវមានសភាពស្ងួត ក្រុមការងារស្រុក និងក្រុមហ៊ុន បូទុម សាគរ អេនើជី ឯ.ក បានធ្វើការជួសជុល ឈូសឆាយកិនពង្រាប កន្លែងដែលរងការខូចខាត ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ដល់ប្រជាពលរដ្ឋទាំងក្នុងឃុំក្រៅឃុំ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

ថ្ងៃអាទិត្យ ១៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    02/06/2026

    សេចក្តីជូនដំណឹងស្ដីពី ការអនុវត្តគម្រោងជួសជុលផ្លូវក្រាលកៅស៊ូAC ចំនួន ៣ ខ្សែ របស់រដ្ឋបាលខេត្តកោះកុង សម្រាប់ឆ្នាំ ២០២៦ ក្នុងដែនរដ្ឋបាលក្រុងខេមរភូមិន្ទ

  • ហេង គីមឆន/
    02/06/2026

    លោក កក់ ស៊ុនសេង អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ១,០០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    02/06/2026

    លោកស្រី ស៊ី ខេង អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ៨០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    02/06/2026

    លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ប្រចាំខែឧសភា ឆ្នាំ២០២៦ និងទិសដៅអនុវត្តន៍បន្ត 

  • ហេង គីមឆន/
    02/06/2026

    លោកស្រី លាង ហ៊ីម អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ៤០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    02/06/2026

    លោក រស់ វីរ៉ាវុធ អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ១,០០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦