លោកស្រី ង៉ែ ដា ជំទប់ទី១ និងជាអ្នកទទួលបន្ទុកកិច្ចការនារីនឹងកុមារឃុំ បានដឹកនាំក្រុមប្រឹក្សាឃុំ អនុភូមិ និងក្រុមទ្រទ្រង់សុខភាពភូមិចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគមួយចំនួនជូនដល់គ្រួសារក្រីក្រ ចំនួន០២ គ្រួសារ
១. ឈ្មោះ សៅ ហួន ភេទស្រី អាយុ ៦៥ឆ្នាំ ជាស្ត្រីមេម៉ាយមានទីលំនៅបច្ចុប្បន្នស្ថិតនៅ
ភូមិតាំកន់
២.ឈ្មោះ ហុង ហាក់ ភេទប្រុស អាយុ៤៦ឆ្នាំ ដែលមានជីវភាពខ្វះខាតកំពុងជួបការលំបាកស្ថិតក្នុងភូមិតាំកន់ ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភព:រដ្ឋបាលឃុំកណ្តោល
ថ្ងៃសុក្រ ១១ កើត ខែអស្សុជ ឆ្នាំម្សាញ់
សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥
តុលា 3, 2025
វេលាម៉ោង១០:០០នាទីព្រឹក



