រដ្ឋបាលឃុំជ្រោយស្វាយថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់សប្ដស័ក ពុទ្ធសករាជ ២៥៦៩ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥រដ្ឋបាលឃុំជ្រោយស្វាយ បានរៀបចំកិច្ចប្រជុំ សាមញ្ញ របស់ក្រុមប្រឹក្សាឃុំជ្រោយស្វាយ ដែលមានរបៀបវារះ១. ពិនិត្យ និងអនុម័តកំណត់ហេតុប្រជុំលើកមុន ។២. ពិនិត្យ និងអនុម័តរបាយការណ៍ ក្នុងខែកញ្ញា ។៣.ពិនិត្យ និងអនុម័តរបាយការណ៍ ការងារអាហារូបត្ថម្ភ ក្នុងខែកញ្ញា ។៤. របាយការណ៍គណៈកម្មការស្រ្តីនិងកុមារ (គកនក) ។៥.ពិភាក្សា ការងារការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ។៦. ពិភាក្សាការងារ សាងសង់ផ្លូវបេតុង ភូមិជ្រោយស្វាយខាងលិច និងការការសាងសង់ផ្លូវក្រួសក្រហមភូមិសារ៉ាយ ។៧. ពិភាក្សាស្រះ ត្រពាំងអកយំ ។៨. ការងារ សន្តិសុខសណ្ដាប់ធ្នាប់ និងការអនាម័យបរិស្ថាន ។៩. ពិភាក្សា ការរៀបចំបុណ្យកឋិនទាន ។១០ . របាយការណ៍វឌ្ឍនៈភាព របស់សមាជិកអង្គប្រជុំ ។ដែលមានលោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយ ជាប្រធានអង្គប្រជុំ សមាជិកក្រុមប្រឹក្សាឃុំ៥រូប ក្រុមប្រឹក្សាស្រុកស្រែអំបិល ៣ រូប ប៉ុស្ដិ៍នគរបាល ប៉ុស្តិ៍នគរបាលជើងទឹកមាត់ពាមស្រែអំបិល មន្ត្រីកសិកម្មឃុំ មេភូមិ អនុភូមិ សមាជិកភូមិគ្រប់ភូមិ សហគមន៍ឆ្នេរនេសាទ ក្រុមទ្រទ្រងសុខភាពភូមិ ក្រុមស្រ្តីឆ្នើម ក្រុមការងារវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធ លោកគ្រូនាយកសាលាអនុវិទ្យាល័យ លោកគ្រូនាយកសាលាបឋម សហគម៍ការពារធនធានធម្មជាតិ សរុបចំនួន ៤៣ នាក់ ស្រី ១២ នាក់ ដែលប្រព្រឹត្តទៅនៅសាលាឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ៕








