រដ្ឋបាលឃុំកណ្តោល បានរៀបចំកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៥
របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ ក្រោមអធិបតីភាព
លោក ហ៊ុយ សំណាង ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ
ដោយមានការអញ្ជើញចូលរួមពី
លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ លោកមេភូមិ
អនុភូមិ សមាជិកភូមិទាំង៥ លោកនាយប៉ុស្តិ៍នគរបាលឃុំ លោកប្រធានប៉ុស្តិ៍សុខភាពកណ្ដោល លោកនាយកបឋមសិក្សាកណ្តោល លោកនាយកបឋមសិក្សាធ្នង់
ក្រុមទ្រទ្រង់សុខភាពភូមិ សរុប ២៤នាក់ ស្រី៨នាក់ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួនដូចខាងក្រោម
១.ការបើកកិច្ចប្រជុំ និងមតិស្វាគមន៍
២.ពិនិត្យកូរ៉ុម និងសមាសភាពចូលរួម
៣.ពិនិត្យ ពិភាក្សានិងអនុម័ត សេចក្ដីព្រាងរបៀបវារៈនៃកិច្ចប្រជុំប្រចាំខែ
៤.ពិនិត្យពិភាក្សានិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំប្រចាំខែមុន
៥.ពិនិត្យនិងអនុម័តរបាយការណ៍និងសកម្មភាពការងាររបស់គ.ក.ន.កប្រចាំខែ។
៦.អនុម័តផែនទីសង្គម
៧.ពិនិត្យពិភាក្សា អនុម័តរបាយការណ៍បញ្ជីគ្រួសាររង្វង់១០០០ថ្ងៃដំបូងនៃជីវិត
៨.បញ្ហាផ្សេងៗ
-ការចុះបញ្ជីកំណើត
-ការងារពាក់ព័ន្ធកុមារនិងនារីឃុំ
៩.មតិបូកសរុប និងបិទអង្គប្រជុំ។
ប្រភព:រដ្ឋបាលឃុំកណ្តោល
————————————
ថ្ងៃព្រហស្បតិ៍ ៣ កើត ខែអស្សុជ ឆ្នាំម្សាញ់
សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥
កញ្ញា 25, 2025
វេលាម៉ោង៧:៣០នាទីព្រឹក





