២៦/សីហា/២០២០ (០៨:៣០ ព្រឹក)
-----------------------------
រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី ៣៨ ឆ្នាំទី៣ អាណត្តី៤ ប្រចាំខែ សីហា ឆ្នាំ ២០២០ ក្រោមអធិបតីភាពលោក ឃៀង យិង ជាប្រធានក្រុមប្រឹក្សាឃុំ និងសមាសភាពចូលរួមមាន ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក ប្រធានមណ្ទលសុខភាពអណ្តូងទឹក តំណាងប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានសហគមន៍ឃុំ លោក លោកស្រីតំណាងអោយភូមិទាំង៧ (សរុប ១៨នាក់ ស្រី ០២ នាក់)។
***របៀបវារះនៃកិច្ចប្រជុំរួមមាន
១. ពិនិត្យកូរ៉ូម
២. ពិនិត្យអនុម័តរបៀបវារះ
៣. ពិនិត្យអនុម័តសេចក្តីព្រាងកំណត់ហេតុខែមុន
៤. ពិនិត្យអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែ
៥. ពិនិត្យការអនុវត្តភារះកិច្ចកន្លងមកត្រូវបំពេញក្នុងរបាយការណ៍
• ការពិនិត្យបញ្ជីរដីកម្របដី២០០២ ភូមិអណ្តូងទឹក ជីមាល
• ការងារសហគមន៍ធនធានធម្មជាតិ
• ពង្រឹងកម្លាំងប្រជាការពារភូមិ
• ការឈូសឆាយដីព្រៃតាមមូលដ្ឋានត្រូវមានការហាមឃាត់
• ពិភាគ្សាលើការងារមណ្ទលសុខភាពឃុំអណ្តូងទឹក
• ពិភាគ្សាការងារអាហាររូបត្ថម្ភ
៦. បញ្ហាផ្សេងៗ
• ប្រឡាយទឹកចាស់កាត់ស្រែចំនុចកោះរការ
• បន្តផ្សព្វផ្សាយជម្ងឺកូវិដ១៩ ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
-----------------------------
ថ្ងៃពុធ ៨ កើត ខែភទ្របទ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០
ថ្ងៃនេះ ជាថ្ងៃសីល
August 26, 2020