/ / /

លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាលស្រុក បាននាំយកទេយ្យទានប្រគេនព្រះសង្ឃ នៅវត្តគីរីអង្គជុំ (ហៅវត្តពោធិបឹង) និងវត្តស្រង់សត្វ (ហៅវត្តកំលត)

លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាលស្រុក បាននាំយកទេយ្យទានប្រគេនព្រះសង្ឃ នៅវត្តគីរីអង្គជុំ (ហៅវត្តពោធិបឹង) និងវត្តស្រង់សត្វ (ហៅវត្តកំលត) ក្នុងមួយវត្តទទួលបាន អង្ករ ១៥០គ.ក្រ មី០៥កេស ទឹកត្រី០៤យួរ ភេសជ្ជៈ០៣កេស ត្រីខ១០០កំប៉ុង ប្រេងម៉ាស៊ូត៦០លីត្រ ទឹកដោះគោកំប៉ុង ប្រេងឆា កាហ្វេ និងសម្ភារមួយចំនួនទៀត ព្រមទាំងថវិកា ១.០០០.០០០រៀល ដោយរៀបចំប្រគេនរួមនៅវត្តពោធិបឹង ក្នុងភូមិពោធិបឹង ឃុំដងពែង ស្រុកស្រែអំបិល។ ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក មន្រ្តីរាជការសាលាស្រុក មូលដ្ឋានកងរាជអាវុធហត្ថស្រុក ការិយាល័យអង្គភាពជុំវិញស្រុក ប៉ុស្តិ៍នគរបាលឃុំ អាជ្ញាធរភូមិ ឃុំ ប្រជាការពារ និងប្រជាពលរដ្ឋ។

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    01/06/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរ ចូលរួមពិធីមីទ្ទីញអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    01/06/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោក យន សុជាតិ អនុប្រធានមន្ទីរ ចូលរួមកិច្ចប្រជុំបិទសវនកម្មលើការអនុវត្តអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ស្ដីពីការអនុវត្តថវិកា និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ របស់រដ្ឋបាលខេត្តកោះកុង រដ្ឋបាលក្រុង ស្រុក និងបណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធ សម្រាប់ការិយបរិច្ឆេទ២០២៥ និងឆ្នាំពាក់ព័ន្ធ

  • ហេង គីមឆន/
    01/06/2026

    លោក គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំអំពីនីតិវិធីនៃការ ផ្តល់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃដល់ប្រជាជន សាលារៀន និងសហគមន៍ នៅគ្រប់ឃុំ សង្កាត់នៃខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    01/06/2026

    នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមអបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ

  • ហេង គីមឆន/
    01/06/2026

    លោក ឡុង ស៊ីប៉ូ អនុប្រធានសាខាពន្ធដារខេត្តកោះ បរិច្ចាគថវិកាចំនួន ៣០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    01/06/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទដើមសប្តាហ៍