លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង និងលោកស្រី បានដឹកនាំនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត នាំយកទ័យទាន និងបច្ច័យចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី១០ នៅវត្តធម្មសាគរារាម(ហៅវត្តពាមក្រសោប)ស្ថិតនៅភូមិពាមក្រសោប១ ឃុំពាមក្រុសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ លុះព្រឹកឡើងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានធ្វើចង្ហាន់បិណ្ឌបាតដើម្បីប្រគេនព្រះសង្ឃជាកិច្ចដារប័ង្សកូលឆ្លងបុណ្យកាន់បិណ្យ និងឧទ្ទិសកុសល់ជូន ជីដូន ជីតាញាតិកាទាំង៧សន្ដានដែលបាក់បែកចែកឋាននាកាលកន្លងមក និងមួយចំណែកទៀតឧទ្ទិសជូនដល់ នាយទាហាន នាយទាហានរងដែលបានធ្វើការពលី មរណៈ ពេលកន្លងមកចាប់តាំងពីបង្កើតកងរាជអាវុធហត្ថខេត្តកោះកុង។
ថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥






















