នារសៀលថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា គ.ស.២០២៥ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង និងលោកស្រី បានអញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត នៃពិធីកាន់បិណ្ឌវេនទី១១ នៅវត្តជោតញ្ញាណ ស្ថិតសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយបានចូលរួមពីលោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកតា លោកយាយ និងបងប្អូនពុទ្ធបរិស័ទ។












