/ / / /

យុទ្ធសាស្ត្រតំបន់ឆ្នេរខេត្តកោះកុង

ចក្ខុវិស័យ៖ ប្រែក្លាយ ខេត្តកោះកុង ឱ្យទៅជាទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់ ដែលសំបូរទៅដោយធនធានធម្មជាតិ និងជីវចម្រុះ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

បេសកកម្ម៖ ជំរុញឱ្យមានការប្រើប្រាស់ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានធម្មជាតិ និងជីវចម្រុះប្រកបដោយប្រសិទ្ធភាព និងសមធម៌ តាមរយៈការអនុវត្តកម្មវិធីគ្រប់គ្រងតំបន់ឆ្នេរតាមបែបសមាហរណកម្ម ដើម្បីរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពរស់នៅ ការការពារបរិស្ថាន និងមរតកវប្បធម៌របស់យើង។

យុទ្ធសាស្ត្រទី១ «ផ្សព្វផ្សាយ» មានគោលការណ៍៖ សាធារណជនគួរត្រូវបានផ្សព្វផ្សាយអំពីបញ្ហាទាក់ទងទៅនឹងបរិស្ថានតំបន់ឆ្នេរ និសមុទ្រ ដើម្បីចូលរួមយ៉ាងពេញលេញនៅក្នុងការអនុវត្ត និងអភិវឌ្ឍន៍ផែនការគ្រប់គ្រងបរិស្ថាន។

យុទ្ធសាស្ត្រទី២ «ការពារ» មានគោលការណ៍៖ ធនធានធម្មជាតិ និងតំបន់វប្បធម៌សំខាន់ៗត្រូវបានការពារ និងអភិរក្សតាមរយៈយន្តការគ្រប់គ្រង និងផែនការជាក់លាក់ ពង្រឹងការអនុវត្តច្បាប់ និងគោលនយោបាយ និងភាពជាដៃគូពីគ្រប់ភាគីពាក់ព័ន្ធ។

យុទ្ធសាស្ត្រទី៣ «កាត់បន្ថយ» មានគោលការណ៍៖ ការបំពុល និងសកម្មភាពមនុស្សដែលគំរាមកំហែងដល់ប្រព័ន្ធទ្រទ្រង់ជីវចម្រុះនៃស្ថានប្រព័ន្ធ គួរត្រូវបានកាត់បន្ថយតាមរយៈដំណើរការគ្រប់គ្រង និងរៀបចំផែនការ យន្តការដែលមានប្រសិទ្ធិភាព និងភាពជាដៃគូ។

យុទ្ធសាស្ត្រទី៤ «អភិវឌ្ឍ» មានគោលការណ៍៖ កាលានុវត្តភាពអភិវឌ្ឍន៍តំបន់ឆ្នេរ និងសមុទ្រ និងអនាគតនៃការប្រើប្រាស់ធនធានគួរត្រូវបានរៀបចំផែនការ និងដាក់អនុវត្តដោយរក្សាសុខុមាលភាពស្ថានប្រព័ន្ធ បរិស្ថាន និងប្រជាពលរដ្ឋដែលរស់នៅជុំវិញ ប្រើប្រាស់ មកលេងកំសាន្ត និងទាញយកអត្ថប្រយោជន៍ពីតំបន់ឆ្នេរ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    19/05/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរួមក្នុង «កិច្ចប្រជុំត្រៀមរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង» ក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង

  • ហេង គីមឆន/
    19/05/2026

    លោក លី បុរិន្ទ ប្រធានការិយាល័យ ក្របខណ្ឌ និងបណ្ដុះបណ្ដាល បានដឹកនាំមន្រ្តីការិយាល័យជំនាញនៃមន្ទីរមុខងារសាធារណៈខេត្តកោះកុងបាន «ចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្ដែង» នៅវិទ្យាល័យបូទុមសាគរ នៃស្រុកបូទុមសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    19/05/2026

    លោកឧត្តមសេនីយ៍ទោ គង់​ មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំលោកវរសេនីយ៍ឯក ជា សុភាព នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​ និងលោក​វរសេនីយ៍ទោ អៀ ចាន់រិទ្ធ នាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសមាសភាព និងណែនាំការអនុវត្តតួនាទី ភារកិច្ច របស់ក្រុមប្រតិបត្តិការជំនាញ ដើម្បីបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

  • ហេង គីមឆន/
    19/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ កោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    19/05/2026

    លោកស្រី អ៊ុន មករា អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ កោះកុង ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង

  • ហេង គីមឆន/
    19/05/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី សុខ ឆាយ័ន និងស្វាមី ម្ចាស់សណ្ឋាគារ អាមាណា និងរេស៊ីដេន(Amana Hotel & Residences) ដែលបានឧបត្ថម្ភថវិកា ចំនួន ៥០០ដុល្លារ សម្រាប់រៀបចំកម្មវិធីរត់ប្រណាំង ដើម្បីអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង”