/ / /

លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម សិក្ខាសាលាផ្សព្វផ្សាយស្តង់ដារបង្គន់សាធារណៈកម្ពុជាស្អាត និងផ្សព្វផ្សាយចលនាប្រឡងប្រណាំង“បង្គន់សាធារណៈកម្ពុជាស្អាត”ឆ្នាំ២០២៥-២០២៧

លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម សិក្ខាសាលាផ្សព្វផ្សាយស្តង់ដារបង្គន់សាធារណៈកម្ពុជាស្អាត និងផ្សព្វផ្សាយចលនាប្រឡងប្រណាំង“បង្គន់សាធារណៈកម្ពុជាស្អាត”ឆ្នាំ២០២៥-២០២៧ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។ សិក្ខាសាលាផ្សព្វផ្សាយនេះ មានការចូលរូមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រដ្ឋបាលរាជធានី ខេត្ត មន្ទីរទេសចរណ៍ សមាគមទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ ប្រមាណ១២០នាក់។
សូមបញ្ជាក់ថា៖ នៅក្នុងវេទិកា “ទេសចរណ៍​អាស៊ាន លើកទី២៨” នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ប្រទេសកម្ពុជាទទួលបានពានរង្វាន់ស្តង់ដាបង្គន់សាធារណៈអាស៊ាន ចំនួន ០៥ រួមមាន៖
-បង្គន់សាធារណៈ ផ្សារទំនើបអ៊ីអនម៉ល មានជ័យ រាជធានីភ្នំពេញ
-បង្គន់សាធារណៈ ស្ថានីយប្រេងឥន្ធនៈ BVM ព្រែកអញ្ជាញ ខេត្តកណ្តាល
-បង្គន់សាធារណៈ ស្រះស្រង់ ខេត្តសៀមរាប
-បង្គន់សាធារណៈ កំពង់ផែទេសចរណ៍ ខេត្តព្រះសីហនុ
-បង្គន់សាធារណៈ សួនច្បារស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង។
ថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    02/04/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញឧបត្ថម្តគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន ដល់កម្លាំងកងការពារលេខ២ កោះយ៉

  • ហេង គីមឆន/
    02/04/2026

    លោក អ៊ូច ពន្លក នាយកទីចាត់ការផែន និងវិនិយោគសាលាខេត្ត ដោយមានការចង្អុលបង្ហាញពីលោកជំទាវ ឈឺ វ៉ា អភិបាលខេត្តកោះកុង បានចុះពិនិត្យទីតាំងស្ដារលូ ២ខ្សែអមសងខាងផ្លូវ ពីចំណុចស្ត្រីរែកផ្លែឈើ រហូតទៅដល់ផ្លូវបំបែកទល់មុខអធិការក្រុងខេមរភូមិន្ទ ដើម្បីស្ដារកាកសំណល់ក្នុងលូកន្លងមក ដើម្បីឱ្យមានចរន្តទឹកហូរឡើងវិញ

  • ហេង គីមឆន/
    02/04/2026

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញបិទកិច្ចប្រជុំស្តីពី “អភិបាលកិច្ច និងការគ្រប់គ្រង” ជូនសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានីខេត្ត

  • ហេង គីមឆន/
    02/04/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះត្រួតពិនិត្យគោលដៅ ដែលបានដាក់ប៉ុស្ដិ៍ត្រួតពិនិត្យ ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងពិនិត្យលំហូរជនបរទេសសង្ស័យចេញ-ចូល ក្នុងភូមិសាស្រ្តខេត្ត ព្រមទាំងណែនាំដល់កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធអំពីការបំពេញភារកិច្ច

  • ហេង គីមឆន/
    01/04/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញឧបត្ថម្តគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន ដល់កម្លាំងតំបន់ប្រតិបត្តិការសឹករងកោះកុង

  • ហេង គីមឆន/
    01/04/2026

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញជួបពិភាក្សាការងារ ជាមួយតំណាងក្រុមហ៊ុន ឆាយណាហិរទានឡូរវីរស្ទឹងឬស្សីជ្រុំ ហាយដ្រូ-អេឡិកទ្រិចប្រជេក(ខេមបូឌា)ខមភេនី លីមីធីត ដើម្បីត្រៀមរៀបចំកម្មវិធីទស្សនកិច្ច នាខែឧសភា ខាងមុខ