លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង បានដឹកនាំលោក ធឹម លៀង អនុភូមិ១ និងមន្រ្តីកិច្ចសន្យា បានចុះសួរសុខទុក្ខស្ត្រីក្រីក្រឈ្មាះ ឆាយ ស្រី យីងអាយុ ១៦ឆ្នាំ មានប្តីឈ្មោះ ម៉ម លីនដា អាយុ ១៨ឆ្នាំ ដែលទើបសម្រាលកូនរួច នៅមណ្ឌលសុខភាពប៉ាក់ខ្លង ។ ក្នុងនោះផងដែរលោក ថូវ ប៊ុនកេមេឃុំប៉ាក់ខ្លងបាននាំយកអំណោយជួនដល់ស្ត្រីក្រីក្រដែលទើបសម្រាលកូនរួចក្នុងនោះរួមមាន: អង្ករ ២០គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៉ីវ ប៊ីចេង ស្កសរ មី ទឹកបរិសុទ្ធ២យួរ ព្រមទាំងថវិកាផ្ទាល់របស់លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លងចំនួន ១០០,០០០រៀល និងថវិកា គ.ក.ន.ក ចំនួន ៥០,០០០រៀល សរុបចំនួន ១៥០,០០០រៀល ។ ថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥




