លោក ផល សុផាន់ណា អភិបាលរង នៃគណអភិបាលស្រុក តំណាងលោកស្រីអភិបាលស្រុក បានដឹកនាំមន្រ្តីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា និងបន្តការបោះតម្រុយបង្គោលព្រំប្រទល់ ជាកម្មវត្ថុចុះបញ្ជីដីរដ្ឋជាមួយសហគមន៍តំបន់ការពារធម្មជាតិឬស្សីជ្រុំ និងសហគមន៍តំបន់ការពារធម្មជាតិតាទៃលើ ក្រោមអធិបតីភាព បណ្ឌិត អ៊ូ រតនៈទីប្រឹក្សាគម្រោង (និរន្តរភាព តំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា) លទ្ធផលកិច្ចប្រជុំ ក្រុមការងារសម្រេចបន្តស្វែងរកតម្រុយ និងបោះបង្គោល ស្ថិតនៅឃុំប្រឡាយ កិច្ចប្រជុំប្រព្រឹត្តទៅនៅស្នាក់ការកណ្ដាលឧ្យានុរក្សឫស្សីជ្រុំស្រុកថ្មបាំង។
ថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥




