លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារ សហការជាមួយលោកមេឃុំប៉ាក់ខ្លង លោកមេភូមិ ចុះសួរសុខទុក្ខគ្រួសារក្រីក្រ ចំនួន០៥គ្រួសារ នៅក្នុងឃុំប៉ាក់ខ្លង ។
ក្នុងមួយគ្រួសារទទួលបាន រួមមាន: អង្ករ ២០គីឡូក្រាម ទឹកសុទ្ធ ២យួរ គ្រឿងឧបភោគបរិភោគ ១កញ្ចប់ និងថវិកាចំនួន ១០០,០០០រៀល ។
ថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥
វេលាម៉ោង២:៣០នាទីរសៀល








