ស្រុកកោះកុង ៖ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្ដិទី៤ របស់ក្រុមប្រឹក្សាស្រុកកោះកុង ដែលដឹកនាំកិច្ចប្រជុំដោយ លោក កាយ អួយ សមាជិកក្រុមប្រឹក្សាស្រុកកោះកុង និងជាប្រធានដឹកនាំកិច្ចអង្គប្រជុំ ដើម្បីពិនិត្យ និងអនុម័តលើកាងារសំខាន់ៗមួយចំនួន របស់រដ្ឋបាលស្រុកកោះកុង ។
សមាសភាពអញ្ជើញចូលរួមមាន លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោក នាយករដ្ឋបាល លោក លោកស្រីនាយករងរដ្ឋបាល លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យ អង្គភាព ចំណុះរដ្ឋបាលស្រុកកោះកុង លោក លោកស្រីមេឃុំទាំង៤ នៃស្រុកកោះកុង ខេត្តកោះកុង ។ លទ្ធផល សម្រេចបានសំខាន់ៗរួមមាន៖ ១- បានអនុម័តលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកោះកុង, ២- បានអនុម័តលើរបាយការណ៍ប្រចាំ ខែសីហា ឆ្នាំ២០២៥ របស់រដ្ឋបាលស្រុកកោះកុង, ៣- បានអនុម័តលើការនិយ័តថវិកាឆ្លងជំពូក ឆ្នាំ២០២៥ របស់រដ្ឋបាលស្រុកកោះកុង, ៤- បានអនុម័តលើគម្រោងអាទិភាពរដ្ឋបាលស្រុកកោះកុង ស្នើសុំបញ្ចូលក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តកោះកុង និង៥-បានពិនិត្យលើរបាយការណ៍ប្រចាំសីហា ឆ្នាំ២០២៥ របស់គណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការ ស្ត្រី និងកុមារស្រុកកោះកុង ។








