/ / /

លោក ម៉ាស់ សុជា សមាជិកក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងគោលដៅពិនិត្យកម្ដៅឃុំជ្រោយស្វាយ បិទផ្ទាំងរូបភាព និងចងបដាផ្សព្វផ្សាយអប់រំអំពីការការពារ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតាមតំបន់ទេសចរណ៍ក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

ថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១០:០០ នាទីព្រឹក លោក ម៉ាស់ សុជា សមាជិកក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារ និងមានការចូលរួមពីយុវជន ស.ស.យ.ក ស្រុក ឃុំ និងយុវជន កាកបាទក្រហមស្រុក ចុះពិនិត្យទីតាំងគោលដៅពិនិត្យកម្ដៅឃុំជ្រោយស្វាយ បិទផ្ទាំងរូបភាព និងចងបដាផ្សព្វផ្សាយអប់រំអំពីការការពារ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតាមតំបន់ទេសចរណ៍ក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងនោះដែរ លោកអភិបាលក៏បានឧបត្ថម្ភម៉ាស់ ចំនួន ០៥ប្រអប់ ផ្ទាំងផ្សព្វផ្សាយអប់រំអំពីជំងឺកូវីដ១៩ និងខិតបណ្ណលេខទំនាក់ទំនងផ្ទះសំណាក់ និងកម្លាំងអន្ដរគមន៍ ២៤ម៉ោង ដល់រដ្ឋបាលឃុំជ្រោយស្វាយ និងភ្ញៀវទេសចរណ៍ដែលធ្វើដំណើរមកលេងកម្សាន្ត។

ប្រភព: ប៊ួ សុភា

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    25/05/2026

    មន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តកោះកុង បានបើកកិច្ចប្រជុំពង្រឹងក្រុមការងារបច្ចេកទេសសុខាភិបាលខេត្តកោះកុងជាមួយដៃគូពាក់ព័ន្ធ ប្រចាំខែឧសភា ឆ្នាំ​២០២៦

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    25/05/2026

    មន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តកោះកុង បានបើកកិច្ចប្រជុំពង្រឹងក្រុមការងារបច្ចេកទេសសុខាភិបាលខេត្តកោះកុង ប្រចាំខែឧសភា ឆ្នាំ​២០២៦

  • ហេង គីមឆន/
    25/05/2026

    សារលិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៩៣ឆ្នាំ ឈានចូល ៩៤ឆ្នាំ

  • ហេង គីមឆន/
    25/05/2026

    លោកស្រី សំ សាមាលី អនុប្រធានមន្ទីរ ទទួលបន្ទុកការិយាល័យ ក្របខណ្ឌ និងបណ្ដុះបណ្ដាល និងជាប្រធានប្រតិភូ បានដឹកនាំមន្រ្តីការិយាល័យជំនាញ នៃមន្ទីរមុខងារសាធារណៈខេត្តកោះកុង “ចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែង នៅវិទ្យាល័យកោះស្ដេច និងវិទ្យាល័យព្រែកស្មាច់” នៃស្រុកគិរីសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    25/05/2026

    ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព នៃការប្រើប្រាស់ដីទីលានទុកសាក់សំរាម និងការគ្រប់គ្រងសំណល់រឹង នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា

  • ហេង គីមឆន/
    25/05/2026

    លោក ហេង ចាន់ថន ប្រធានអង្គភាពច្រកចេញចូលតែមួយ នៃដ្ឋបាលខេត្តកោះកុង និងមន្ត្រីក្នុងអង្គភាពច្រកចេញចូលតែមួយ បានចូលរួមកិច្ចប្រជុំ ស្តីពីការដាក់ឱ្យប្រើប្រាស់លេខកូដសេវាថ្មីសម្រាប់កម្រងសេវារដ្ឋបាលរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ តាមរយ:ប្រព័ន្ធ Zoom