/ / /

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រមូលទិន្នន័យធនធានធម្មជាតិ តំបន់ឆ្នេរសមុទ្រ (ព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ) ក្នុងភូមិសាស្រ្តខេត្តកោះកុង

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រមូលទិន្នន័យធនធានធម្មជាតិ តំបន់ឆ្នេរសមុទ្រ (ព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ) ក្នុងភូមិសាស្រ្តខេត្តកោះកុង។
កិច្ចប្រជុំនេះ មានការចូលរួមពី អភិបាល អភិបាលរង នៃគណៈអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ អង្គភាព ក្នុងគោលបំណងរៀបចំផែនការគ្រប់គ្រងធនធានធម្មជាតិតំបន់ឆ្នេរសមុទ្រ និងការប្រមូលទិន្នន័យព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ ក្នុងភូមិសាស្ត្រខេត្ត ដើម្បីធ្វើការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រៅពីកិច្ចពិភាក្សាប្រមូលទិន្នន័យធនធានធម្មជាតិ រដ្ឋបាលខេត្ត ក៏ប្រមូលទិន្នន័យនៃការគ្រប់គ្រង ប្រើប្រាស់ដីធ្លី និងការវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ លើដីស្ថិតក្រោមអនុក្រឹត្យលេខ ២៤៥ ដីក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្រ្តខេត្តកោះកុង ដើម្បីចងក្រង និងរៀបចំជារបាយការណ៍គោរពជូនទៅក្រសួងបរិស្ថាន។
ថ្ងៃចន្ទ ៩កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    06/04/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង លោកអភិបាលរងស្រុក អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

  • រដ្ឋបាលស្រុកថ្មបាំង/
    06/04/2026

    លោក ឃុត មាន អភិបាលរង នៃគណៈអភិបាលស្រុក អញ្ជើញចូលរួមកិច្ចប្រជុំ អនុគណៈកម្មការស្ដង់ផលិតផលក្នុងស្រុក និងស្តង់លក់ម្ហូបអាហារខ្មែរ និងវត្ថុអនុស្សាវរីយ៍

  • រដ្ឋបាលស្រុកស្រែអំបិល/
    06/04/2026

    លោកស្រី​ អ៊ុន​ មករា​ អភិបាលរងស្រុក​ តំណាងលោក​ ជា​ ច័ន្ទកញ្ញា​ អភិបាល​ នៃគណៈអភិបាលស្រុកស្រែអំបិល​ អញ្ជើញចូលរួមកិច្ចប្រជុំ​ ស្ដីពីការចុះបញ្ជីសារពើភណ្ឌទ្រ្យសម្បត្តិរដ្ឋ​ តារាងកើនឡើង​ ថយចុះឆ្នាំ២០២៥​ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ SARMIS_V2​

  • ហេង គីមឆន/
    06/04/2026

    លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានទទួលស្វាគមន៍ប្រតិភូខេត្តអានហ្សាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយវរសេនីយ៍ឯក ង្វៀន ថាញ់អឹន មេបញ្ជាការរង យោធាខេត្តអានហ្សាងអញ្ជើញមកសួរសុទុក្ខ សំណេះសំណាល និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    06/04/2026

    លោក អាន គួង ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការចុះបញ្ជីសារពេីភណ្ឌទ្រព្យរដ្ឋ

  • រដ្ឋបាលស្រុកស្រែអំបិល/
    06/04/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោកអភិបាលរងស្រុក បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា