សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែល មាន លោកជំទាវ មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យលោក ឡុច ភិរ័ក្ស នាយករងសាខា ក្រុមប្រតិបត្តិសាខា សហការជាមួយ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខា ស្រុកមណ្ឌលសីមា និងក្រុមការងារ ទីប្រឹក្សាយុវជន បានដឹកនាំ យុវជនកាកបាទក្រហមកម្ពុជា បានសហការជាមួយ អាជ្ញារមូលដ្ឋាន សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នគរបាល នៃអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា យុវជនសសយក សរុបចំនួន ៥១ នាក់ ស្រី២៣នាក់ ចុះធ្វើយុទ្ធនាការ អប់រំផ្សព្វផ្សាយស្តីពី ការការពារខ្លួនពីជំងឺកូវីដ១៩ ជំងឺគ្រុនឈាម គ្រុនឈីក ជាពិសេស សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ អំពីច្បាប់ចរាចរណ៍ អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់មើលក្រោយ អ្នកបើកបររថយន្តមិនពាក់ខ្សែក្រវ៉ាត់ នៅចំណុចរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ឆ្នេរប៉ាក់ខ្លង និងផ្សារប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!