/ / /

រដ្ឋបាលសង្កាត់ដងទង់ បានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែសីហា របស់ក្រុមប្រឹក្សាសង្កាត់ លើកទី៣៨ អាណត្តិទី៥ ដឹកនាំដោយ លោក លឹម ឌី ប្រធានក្រុមប្រឹក្សាសង្កាត់

រដ្ឋបាលសង្កាត់ដងទង់ បានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែសីហា របស់ក្រុមប្រឹក្សាសង្កាត់ លើកទី៣៨ អាណត្តិទី៥ ឆ្នាំ២០២៥ ដឹកនាំដោយ លោក លឹម ឌី ប្រធានក្រុមប្រឹក្សាសង្កាត់ និងមានរបៀបវារ:នៃកិច្ចប្រជុំដូចខាងក្រោម៖

១/ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុប្រជុំក្រុមប្រឹក្សាប្រចាំខែកក្កដា

២/ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែក្នុងការអនុវត្តការងាររដ្ឋបាលសង្កាត់ប្រចាំខែសីហា

៣/ ពិភាក្សា និងអនុម័តលើការតែងតាំងសមាសភាពអនុភូមិ៣ថ្មី

៤/ ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈមរបស់គ.ក.ន.ក និងការងារអាហារូបត្ថម្ភប្រចាំខែសីហា

៥/ ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈមរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប្រចាំខែសីហា

៦/ ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈមរបស់មេភូមិទាំង៤ ប្រចាំខែសីហា

៧/ ផ្សេងៗ

សមាសភាពចូលរួមកិច្ចប្រជុំសរុប ២៤នាក់ ស្រី ០៨នាក់។ រៀបចំកិច្ចប្រជុំនៅសាលាសង្កាត់ដងទង់។

វេលាម៉ោង ២៖៣០នាទីរសៀល

ថ្ងៃចន្ទ ២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥

#ប្រភពមកពីរដ្ឋបាលសង្កាត់ដងទង់#

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    08/12/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញពិនិត្យ និងសំណេះសំណាលបុគ្គលិក កម្មករ ដែលបម្រើការ នៅក្នុងស្ថានីយ៍វារីអគ្គិសនី និងបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ដោយក្រុមហ៊ុនវារីអគ្គិសនីស្ទឹងតាតៃ Cambodai Tatay Hydropower Limited ដែលបានអញ្ជើញក្រុមគ្រូពេទ្យមកពីសាធារណៈរដ្ឋប្រជាមានិតចិន

  • រដ្ឋបាលស្រុកគិរីសាគរ/
    08/12/2025

    រដ្ឋបាលស្រុកគិរីសាគរ បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៤ ឆមាសទី២ ឆ្នាំ២០២៥ ស្តីពីវឌ្ឍនភាពនៃការអនុវត្តមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ របស់គម្រោងការងារអាហារូបត្ថម្ភនៅកម្ពុជា

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    08/12/2025

    មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

  • រដ្ឋបាលស្រុកគិរីសាគរ/
    08/12/2025

    រដ្ឋបាលឃុំព្រែកខ្សាច់ បានចុះធ្វេីបច្ចុប្បន្នភាពចាស់ជរា និងជនមានពិការភាព ជូនដល់គ្រួសារក្រីក្រដែលមានបណ្ណសមធម៌ ស្ថិតនៅភូមិសំរុងតាកែវ ឃុំព្រែកខ្សាច់

  • រដ្ឋបាលស្រុកស្រែអំបិល/
    08/12/2025

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុកស្រែអំបិល បានចូលរួមគោរព ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    07/12/2025

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង