លោក ចាន់ ធឿន ក្រុមប្រឹក្សាឃុំថ្មស រួមនិងអាជ្ញាធរភូមិថ្មស បានចុះសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគ បរិភោគ រួមនិងថវិកា មួយចំនួន ជូនដល់ឈ្មោះ ជឿង យន្ត និងប្ដីឈ្មោះ ស៊ីម ស្រ៊ុន នៅចំនុចភូមិដូង ស្ថិតក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលផ្ទះរបស់គាត់ បានឆេះ កាលពីល្ងាចថ្ងៃ ទី២៤ ខែ សីហា ឆ្នាំ ២០២៥ ឆេះអស់ប្រមាណ ៨០ភាគរយ រួមនឹងសម្ភារះមួយចំនួនក្នុងផ្ទះខូចខាតទាំងស្រុង ដែលបណ្តាលមកពី ទុរសេខ្សែភ្លើង ។
ប្រភព៖ រដ្ឋបាលឃុំថ្មស
ថ្ងៃចន្ទ ២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២៥ វេលាម៉ោង ៨៖ ៣០ នាទីព្រឹក


