/ / /

លោក វ៉ន វ៉ាត   ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៣៩ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២៥

លោក វ៉ន វ៉ាត   ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៣៩ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២៥  ដោយមានការអញ្ជើញចូលរួមពី  សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ  លោកមេភូមិ អនុភូមិ សមាជិកភូមិទាំង៤ លោកតំណាងនាយប៉ុស្តិ៍ លោកតំណាងប្រធានមណ្ឌល លោកនាយកអនុវិទ្យាល័យ លោកនាយកបឋមសិក្សាភូមិអភិវឌ្ឍន៍ថ្មី លោកនាយកសាលាបឋមសិក្សាតានូន មន្ដ្រីកសិកម្មឃុំ សរុប ២០នាក់ ស្រី ៣នាក់

ដើម្បីពិភាក្សាគ្នាលើរបៀបវារៈមួយចំនួន ដូចខាងក្រោម៖

១.ពិនិត្យ និងអនុម័តរបៀបវារៈនៃអង្គប្រជុំ

២. ពិនិត្យកូរ៉ុម និងប្រកាសសមាសភាពចូលរួមប្រជុំ

៣.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកំណត់ហេតុប្រជុំលើកមុន

៤. ពិភាក្សា អនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៥

៥.ពិភាក្សា និងអនុម័តរបាយការណ៍អាហារូបត្ថម្ភប្រចាំខែសីហា ឆ្នាំ២០២៥

៦. បញ្ហាផ្សេងៗ

-ការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំ

-ការអនុវត្តការងារតាមបណ្ដាអង្គភាពក្នុងមូលដ្ឋានឃុំ

៧. បូកសរុបលទ្ធផលនៃកិច្ចប្រជុំ និងប្រកាសបិទអង្គប្រជុំ។

ប្រភព:រដ្ឋបាលឃុំតានូន

———————————————

ថ្ងៃសុក្រ ១៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩

ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥

វេលាម៉ោង២:០០នាទីរសៀល

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    20/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាលសាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោងសាងសង់ផ្លូវបេតុងចំនួន ១ខ្សែ និងរង្វង់មូល ១កន្លែង ប្រើប្រាស់មូលនិធិឃុំពាមក្រសោប ឆ្នាំ២០២៥

  • ហេង គីមឆន/
    20/03/2026

    ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់​​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ អគ្គស្នងការ​នគរបាល​ជាតិ​ លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​ បានឆ្លៀតឱកាសដ៏មានតម្លៃ​ អញ្ជេីញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​​ និង​ផ្តល់​វិទ្យុ​ទាក់ទង​ ដល់​កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​បូទុមសាគរ

  • ហេង គីមឆន/
    20/03/2026

    សារលិខិតជូនពរ សូមគោរពជូន ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    20/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំគណៈកម្មការសុរិយោដីថ្នាក់ជាតិ

  • រដ្ឋបាលស្រុកកោះកុង/
    19/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី’’គនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា’’

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    19/03/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមអបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ឆ្នាំ២០២៦