លោក ថាន់ វីណៃ នាយករងរដ្ឋបាលស្រុក លោក ស៊ឹម វឌ្ឍនា អនុប្រធានការិ.សម្រុះសម្រួលវិវាទមូលដ្ឋាន លោក ស៊ីវ ប៊ុនធឿន អនុប្រធានការិ.ដនសភ.ស្រុក លោក ឃួន គឹម សុង មន្រ្តីការិ. ធនធានធម្មជាតិ និងបរិស្ថាន ដោយមានការចូលរួមពីលោក ថូវ ប៊ុនកេមេឃុំប៉ាក់ខ្លង លោក រស់ សារិន មេភូមិ៣ប៉ាក់ខ្លង និងលោកស្រី អនុភូមិ បានធ្វើការចុះស្រង់ទិន្ន័យសំណង់នៅតាមមាត់ព្រែក អូរ ប្រឡាយ សមុទ្រ ស្ទឹង បឹង និងសំណង់ឯកជនលើដីរដ្ឋ ស្ថិតក្នុងភូមិសាស្រ្ដ ខេត្ដកោះកុង។ ជាលទ្ធផលក្រុមការងារចុះស្រង់ទិន្ន័យបានចំនួនសរុប១៧ខ្នងផ្ទះ ផ្ទះថ្ម០៧ខ្នងផ្ទះ ផ្ទះឈើ១០ខ្នងផ្ទះ ។
ថ្ងៃសុក្រ ១៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥
វេលាម៉ោង៨:៣០នាទីព្រឹក






