/ / /

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានចូលរួមសិក្ខាសាលាអប់រំផ្សព្វផ្សាយ ស្តីពីកាបង្ការមេរោគអេដស៍ និងបញ្ហាគ្រឿងញៀន នៅសហគមន៍តំបន់ការពារធម្មជាតិជីផាត ដែលរៀបចំដោយ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានចូលរួមសិក្ខាសាលាអប់រំផ្សព្វផ្សាយ ស្តីពីកាបង្ការមេរោគអេដស៍ និងបញ្ហាគ្រឿងញៀន នៅសហគមន៍តំបន់ការពារធម្មជាតិជីផាត ដែលរៀបចំដោយ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សិក្ខាសាលាផ្សព្វផ្សាយនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីប្រជាសហគមន៍ឃុំជីផាត ស្រុកថ្មបាំង។ គោលបំណងនៃសិក្ខាសាលាគឺ ដើម្បីផ្សព្វផ្សាយដល់សហគមន៍ជីផាត ដែលជា សហគមន៍ទេសចរណ៍ដ៏ល្បីមួយ នៃប្រទេសកម្ពុជា និងមានភ្ញៀវទេសចរណ៍ចូលមកលេងច្រើន ដែលទាមទារឲ្យមានការយល់ដឹងពីបញ្ហាប្រឈម នៃការចម្លងមេរោគអេដស៍ និងបញ្ហាគ្រឿងញៀនដោយសារអេដស៍មានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងគ្រឿងញៀន និងបានណែនាំប្រជាសហគមន៍ត្រូវចូលរួមសហការឲ្យបានជិតស្និត ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រធានសហគមន៍ជីផាត និងរាយការណ៍បើមានករណី ប្រើប្រាស់គ្រឿងញៀន និងចូលរួមការពារ ទប់ស្កាត់ការរីក រាលដាលនៃជំងឺកូវីដ-១៩ ក្នុងអំឡុងពេលឈប់សំរាកនាថ្ងៃ១៧-២១ ខែសីហា ខាងមុខនេះ។ សារដ៏មានសារៈសំខាន់របស់គណៈប្រតិភូ នៃអង្គសិក្ខាសាលាគឺ ដើម្បីឈ្នះអេដស៍ គឺទី១: ស្មោះមួយនឹងមួយ និងទី២: ត្រូវប្រើស្រោមអនាម័យ និងត្រូវចូលរួមផ្សព្វផ្សាយការយល់ដឹង និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៊ិន សុភី អភិបាលរងស្រុក បានដឹកនាំលោក សាត មុនីរិន្ទ ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុក ចូលរួមសិក្ខាសាលា ស្ដីពី «បដិសណ្ឋាកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៉ិន សុភ័ណ្ឌ សមាជិកក្រុមប្រឹក្សាស្រុក នឹងជាប្រធានគ.ក.ស.ក ស្រុកបានដឹកនាំលោក ទេពទ្រឹម ឈុំ ប្រធានការិ.លេខាធិការក្រុមប្រឹក្សា និងលោកស្រី ប៊ួយ ដានី ប្រធានការិ. រដ្ឋបាល និងហិរញ្ញវត្ថុ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    ឯកឧត្ដម ប៊ុន បៀវ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងក្រុមគ្រួសារ បានអញ្ជើញមកចែកកញ្ចប់អាហារ ចំនួន ១០០កញ្ចប់ និងថវិកាមួយចំនួន ជូនដល់អ្នកជំងឺដែលកំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកកោះកុង។

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោក​ តុង​ យ៉ាវ​ អភិបាលរងស្រុកបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នាំ២០២៦-២០៣៥

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារលើកកម្ពស់គុណភាពមន្ទីរពេទ្យ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត zoom ស្ដីពី កាចែករំលែកបទពិសោធន៍ជោគជ័យរបស់ក្រុមការងារលើកកម្ពស់គុណភាពសេវាសុខាភិបាលមន្ទីរពេទ្យ។